PRP ជម្រើសនៃការកាត់បន្ថយការឈឺចាប់ពីជម្ងឺរលាកសន្លាក់ឆ្អឹង ដោយមិនចាំបាច់វះកាត់

ចាក់ផ្លាកែតជង្គង់ (PRP) កាត់បន្ថយអាការះរលាកសន្លាកឆ្អឹងជង្គង់ មានសុវត្ថិភាព គ្មានស្លាកស្នាមវះកាត់

PRP (Platelet Rich Plasma)

ការព្យាបាលដើម្បីកាត់បន្ថយការឈឺចាប់ពីការរងរបួសឬរលាករ៉ាំរ៉ៃនៃជម្ងឺរលាកសន្លាក់ឆ្អឹងជង្គង់ សរសៃពួរសាច់ដុំ សរសៃពួរឆ្អឹង និងជាលិកាទន់ផ្សេងៗ ដោយការចាក់ចម្រាញ់យកតែផ្លាកែតរបស់អ្នកជម្ងឺចាក់ចូលទៅបរិវេណកន្លែងរងរបួស មុនការវះកាត់

  • មានសុវត្ថិភាព ព្រោះជាប្លាកែតរបស់អ្នកជម្ងឺផ្ទាល់
  • 1-2 សប្តាហ៍ដំបូងក្រោយពេលចាក់រួច អាចនឹងមានការរលាកនៅកន្លែងដែលចាក់បាន (ចំពោះអ្នកជំងឺមួយចំនួន) ដែលបណ្តាលមកពីដំណើរការព្យាបាលដើម្បីជួសជុលជាលិកាដែលសឹកខូចរិករឹល
  • ចំពោះអ្នកដែលមានអាការះធ្ងន់ធ្ងរ ការចាក់ 1 ដងអាចនឹងមិនគ្រប់គ្រាន់ទេ (ណែនាំអោយចាក់ 3 ដងសម្រាប់អ្នកជម្ងឺ រលាកសន្លាក់ឆ្អឹងជង្គង់)
  • អាចឈឺ ឬជាំកន្លែងដែលចាក់តិចតួច ដូចនឹងការវ៉ាក់សុំាងឬចាក់ថ្នាំទូទៅ

អ្នកណាខ្លះត្រូវចាក់

អ្នកដែលរងរបួសឬរលាកសរសៃពួរឬសាច់ដុំរ៉ាំរ៉ៃ និងអ្នកដែលរលាកសន្លាក់ឆ្អឹងជង្គង់ ដែលព្យាបាលវិធីផ្សេងៗមកហើយនៅតែមិនបានជោគជ័យ

ជំហានការព្យាបាល

  1. ជួសឈាមពីអ្នកជម្ងឺ
  2. យកឈាមចូលម៉ាស៊ីនចម្រាញ់ដែលមានប្រសិទ្ធភាពខ្ពស់
  3. ទទួលបានផ្លាកែត (Platelet Rich Plasma)
  4. យកទៅចាក់កន្លែងដែលមានអាការះ

សំណួរដែលជួបញឹកញាប់

ការចាក់ PRP មានតែ 2 ជំហានដែលអ្នកនឹងមានអារម្មណ៌ឈឺតិចតួចដូចការចាក់វ៉ាក់សុំាង ដូចជា

ដើម្បីទទួលបានលទ្ធផលល្អ វេជ្ជបណ្ឌិតណែនាំអោយចាក់ 3 ដង គម្លាត គ្នា 3 សប្តាហ៍ម្ដង

រួមរះយះពេលជួសឈាមនិងចាក់ ប្រើពេលប្រហែល 30 នាទី

ជាទូទៅ PRP ចាប់ផ្តើមឃើញលទ្ធផលក្នុង 1 សប្តាហ៍ក្រោយចាក់រួច តាមដោយដំណើរការបង្កើតកោសិកាថ្មី

តាមការស្រាវជ្រាវខាងវិទ្យាសាស្ត្របញ្ជាក់ថា ការចាក់ PRP ជួយកាត់បន្ថយអាការះឈឺចាប់បានប្រហែល 6 ខែលើសពីនេះទៅទៀត ប្រសិនបើចាក់ផ្សំជាមួយ Hyaluronic Acid នឹងជួយពន្យារពេលនៃការការពារអាការះរលាកសន្លាកជង្គង់បានកាន់តែល្អ

ទំនាក់ទំនងដើម្បីសាកសួរ ឬធ្វើការណាត់ជួប។

ចុះឈ្មោះដើម្បីទទួលបានសិទ្ធិ ឱ្យបុគ្គលិកទាក់ទងអ្នកវិញដើម្បីវាយតម្លៃការព្យាបាល។

ติดต่อกลับเรื่อง ข้อเข่าเสื่อม Osteoarthritis
Name
Name
First
Last
Time
สิ่งที่ท่านสนใจ | Area of Interest: