សេវាកម្ម
“ឆ្អឹងខ្នង ជាគោលសំខាន់របស់រាងកាយ”
ឆ្អឹងខ្នងជាអវ័យវះមួយដែលសំខាន់បំផុតនៃរាងកាយមានតួនាទីការពារខួរឆ្អឹងខ្នងដែលធ្វើការរួមគ្នាជាមួយនឹងខួរក្បាលក្នុងការគ្រប់គ្រងការធ្វើការនិងទទួលញ្ញាណ (Sensory)របស់ដៃនិងជើងទាំងអស់ ដូច្នេះនៅពេលដែលខួរឆ្អឹងខ្នងត្រូវបានរំខានដោយមូលហេតុណាមួយ នឹងធ្វើអោយមានការឈឺចាប់យ៉ាងខ្លាំងរហូតដល់អាចបណ្តាលអោយពិការបាន, មានសភាវះខ្នើយរងឆ្អឹងខ្នងបែក ឬសភាវះប្រហោងខួរឆ្អឹងខ្នងត្បៀតបរិវេណឆ្អឹងចង្កេះដែលជាបញ្ហាជម្ងឺឆ្អឹងខ្នងតែងតែជួបញឹកញាប់បំផុត ធ្វើអោយកើតមានការគៀប ឬរលាកសរសៃប្រសាទជាមូលហេតុនៃការឈឺខ្នងដែលបណ្តាលអោយកើតមានអាការះរាលដាលទៅដល់បរិវេណត្រគៀកខាងក្រោយឬជើង ធ្វើអោយកើតមានអាការះស្ពឹកនិងខ្សោយកម្លាំងសាច់ដុំបរិវេណជើងបានផងដែរ
មជ្ឃមណ្ឌលឆ្អឹងខ្នង BNH
ការថែទាំអ្នកជម្ងឺដែលជួបប្រទះបញ្ហាដែលបានរៀបរាប់ខាងលើ អ្នកជម្ងឺគួរតែទទួលបានការវិនិច្ឆ័យរោគនិងការព្យាបាលពីវេជ្ជបណ្ឌិតវះកាត់ឯកទេសជំនាញឆ្អឹងខ្នង ដោយអាចប្រើវិធីការអោយថ្នាំនិងការធ្វើចលនាបំបាត់រហូតដល់ការពិចារណាការវះកាត់ដោយឧបករណ៍ទំនើបទាន់សម័យ និងការព្យាបាលដែលជាប់លាប់ដោយវិធីសមស្របរាល់គ្រប់ដំណើរការការព្យាបាល។ មជ្ឃមណ្ឌលរួមការព្យាបាលជម្ងឺឆ្អឹងខ្នងមានគ្រប់សេវាកម្មព្យាបាលទាំងអស់ជាមជ្ឃមណ្ឌលដំបូងគេបង្អស់និងជាកន្លែងតែមួយនៅក្នុងប្រទេសដែលមានភាពទាន់សម័យព្រមជាមួយបុគ្គលិកខាងវេជ្ជសាស្ត្រអ្នកឯកទេសផ្នែកជំនាញជម្ងឺឆ្អឹងខ្នងសុទ្ធសឹងត្រូវបានទទួលស្គាល់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតបានយ៉ាងច្បាស់ព្រមសម្រាប់ការផ្ដល់ការពិភាក្សានិងព្យាបាលយ៉ាងត្រឹមត្រូវរួមជាមួយនឹងការនាំមុខពីបច្ចេកវិទ្យាទំនើបដែលមិនធ្លាប់មានពីមុនមកក្នុងការព្យាបាល ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ ច្បាស់លាស់ និងសុវត្ថិភាព។
បច្ចេកទេសទំនើបទាន់សម័យក្នុងការព្យាបាលជម្ងឺឆ្អឹងខ្នង Minimally Access Spine Surgery (MASS):
បច្ចេកទេសការវះកាត់ដោយវិធីបើកមុខរបួសខ្នាតតូចទំហំ 1.6 – 2.0 cm ឆ្លងកាត់បំពង់ចូលទៅក្នុងឆ្អឹងខ្នង ជាការវះកាត់ដោយប្រើឧបករណ៍បែបពិសេសរួមជាមួយការប្រើវិធីសុងកាំម៉េរ៉ាជួយអោយការវះកាត់កាន់តែមានភាពច្បាស់លាស់និងមានមុខរបួសខ្នាតតូច ជួយកាត់បន្ថយហានិភ័យការឆ្លងមេរោគនិងបាត់បង់ឈាម អ្វីដែលសំខាន់ជួយកាត់បន្ថយពេលវេលាក្នុងការសម្រាក់ស្តាររាងកាយ ជួយផ្ដល់អោយអ្នកជម្ងឺត្រឡប់មកមានគុណភាពជីវិតកាន់តែលឿន
Total Artificial Disc Replacement (TADR):
ការវះកាត់ផ្លាស់ប្ដូរសន្លាក់ឆ្អឹងខ្នងសិប្បនិម្មិតបរិវេណឆ្អឹងចង្កេះឬដើមក ដោយវត្ថុដែលរចនាឡើងមានលក្ខណះស្រដៀងនឹងឆ្អឹងខ្នងពិតរបស់មនុស្សដែលជាការប្ដូរទាំងសំបុររបស់សន្លាក់ឆ្អឹងខ្នងនិងខ្នើយរងឆ្អឹង ជួយអោយសន្លាក់ឆ្អឹងខ្នងអាចផ្លាស់ទីបានគ្រប់ទិសដៅនៃបែបលក្ខណះស្រដៀងជាមួយនឹងធម្មជាតិបំផុត
Perdulaneous Vertebroplasty / Kyphoplasty:
ជាវិធីការព្យាបាលអ្នកជម្ងឺវ័យចំណាស់មានបញ្ហាឆ្អឹងខ្នងស្រុតបាក់បែក ពីមូលហេតុពុកឆ្អឹងឬពីដុំសាច់ដុះបរិវេណឆ្អឹងខ្នង ដោយការចាក់សារធាតុ Bone Cement តាមស្បែកដោយមិនចាំបាច់វះកាត់ ឬដាក់ថ្នាំសន្លប់ព្រោះជាការធ្វើដោយការចាក់ថ្នាំស្ពឹកចំពោះកន្លែង
Pain Clinic:
ការបំបាត់អាការះឈឺចាប់ ពីបញ្ហាឆ្អឹងខ្នងក្រោយការគៀបសរសៃប្រសាទដោយមិនចាំបាច់ទទួលការវះកាត់ដោយវិធីផ្សេងៗ
- ការបំបាត់ដោយការប្រើថ្នាំ
- ធ្វើចលនាបំបាត់ចំពោះផ្នែក
- ការចាក់ថ្នាំត្រង់ចំណុចសរសៃប្រសាទ(Selective Nerve Blocks)
- ការចាក់ដោតម្ជុល (Accupuncture)
ជម្ងឺដែលទាក់ទងនឹងឆ្អឹងខ្នង
- ជម្ងឺខ្នើយរងឆ្អឹងខ្នងផ្លាស់ទី
- ជម្ងឺខ្នើយរងឆ្អឹងខ្នងសឹក
- ជម្ងឺឆ្អឹងខ្នងសឹកមានឆ្អឹងដុះគៀបសរសៃប្រសាទ
- ជម្ងឺប្រហោងឆ្អឹងខ្នងត្បៀតរួមតូច
- ជម្ងឺឆ្អឹងខ្នងផ្លាស់ទី
- ជម្ងឺឆ្អឹងខ្នងខុសទ្រង់ទ្រាយ ដូចជា ឆ្អឹងខ្នងបត់វៀច ឆ្អឹងខ្នងកោង
- ជម្ងឺដុំសាច់ឆ្អឹងខ្នង
- ជម្ងឺឆ្អឹងខ្នងឆ្លងមេរោគ
- រងរបួសឆ្អឹងខ្នងក្រោយមានគ្រោះថ្នាក់
ពេលណាដែលអ្នកគួរតែមកជួបវេជ្ជបណ្ឌិត
- ឈឺតឹងដើមក ស្មាភ្លាមៗ ឬរ៉ាំរ៉ៃ
- ឈឺដើមករួមជាមួយរាលមកបរិវេណក្បាល ដៃ ឬ ជើង
- ឈឺបរិវេណក្បាល ស្មា ឬកែងដៃជាពិសេសពេលគេងលក់
- ស្ពឹកឬខ្សោយកម្លាំងសាច់ដុំដៃ ជើង ឬដងខ្លួន
- ដើរផ្អៀងដោយមិនអាចគ្រប់គ្រងបាន
- ឆ្អឹងដើមកវៀចឬខុសទ្រង់ទ្រាយ
- ឈឺតឹងខ្នង ចង្កេះឬគូថ ភ្លាមៗ ឬរ៉ាំរ៉ៃ
- ឈឺខ្នងរាលមកបរិវេណកំភ្លៅ កំភួនជើង ឬប្រអប់ជើង
- ឆ្អឹងចង្កេះវៀចឬខុសទ្រង់ទ្រាយ
ស្តង់ដាការព្យាបាលនៅ BNH Spine Centre
- ផ្ដល់សេវាកម្មបានគ្រប់រូបបែប ពីសំណាក់វេជ្ជបណ្ឌិតឯកទេសជំនាញគ្រប់សាខាទាំងអស់ដែលទាក់ទងនឹងឆ្អឹងខ្នង
- វេជ្ជបណ្ឌិតវះកាត់ឆ្អឹងខ្នង និងវេជ្ជបណ្ឌិតវះកាត់ឆ្អឹងនិងសន្លាក់
- វេជ្ជបណ្ឌិតខួរក្បាលនិងប្រព័ន្ធប្រសាទ្ធ
- វេជ្ជបណ្ឌិតថ្នាំសន្លប់ និងអ្នកឯកទេសបំបាត់ការឈឺចាប់
- វេជ្ជបណ្ឌិតវេជ្ជសាស្ត្រស្តាររាងកាយ
- ដោយឧបករណ៍វេជ្ជសាស្រ្តដែលទាន់សម័យ ដើម្បីការវិនិច្ឆ័យច្បាស់លាស់និងផ្ដល់ការព្យាបាលដែលមានប្រសិទ្ធភាពយ៉ាងជាប់លាប់

ពេលវេលាធ្វើការ
ថ្ងៃច័ន្ទ - ថ្ងៃសុក្រ ម៉ោង 8 ព្រឹក - ម៉ោង 8 យប់

ណាត់វេជ្ជបណ្ឌិតនិងសាកសួរព័ត៌មានបន្ថែម
តេលេក្រាម: (+66) 065 921 57 90
ទូរស័ព្ទ: +(662) 686-2762
Email: [email protected]
SPECIALIST
ศูนย์กระดูกสันหลัง ศูนย์กระดูกสันหลัง ศูนย์กระดูกสันหลัง แผนกเวชศาสตร์ฟื้นฟู และกายภาพบำบัด | ศูนย์กระดูกสันหลัง แผนกเวชศาสตร์ฟื้นฟู และกายภาพบำบัด | ศูนย์กระดูกสันหลัง แผนกเวชศาสตร์ฟื้นฟู และกายภาพบำบัด | ศูนย์กระดูกสันหลัง ศูนย์กระดูกสันหลัง | แผนกห้องผ่าตัด ศูนย์กระดูกสันหลัง
ศ. นพ. วิชาญ ยิ่งศักดิ์มงคล
ศัลยกรรมกระดูก และ โรคกระดูกสันหลัง
นพ. อาทิตย์ หงส์วานิช
ศัลยกรรมกระดูก และ โรคกระดูกสันหลัง
นพ. เอกปฏิภาณ เอี่ยมสกุลนนท์
ศัลยศาสตร์ออโธปิดิกส์
นพ.ปัตย์ ปั้นเหน่งเพ็ชร
วิสัญญีวิทยา เวชศาสตร์การระงับปวด
รองศาสตราจารย์ (พิเศษ) ดร.พญ. พรพรรณ เฉลิมกิจพานิชย์
วิสัญญีวิทยา อนุสาขา เวชศาสตร์ความปวด
นพ. มาร์วิน เทพโสพรรณ
วิสัญญีวิทยา
รศ. พญ. สุปราณี นิรุตติศาสน์
วิสัญญีแพทย์ และ ผู้เชี่ยวชาญการบำบัดความปวด
นพ. ณัฐพัฒน์ ตั้งจิตเจริญ
ศัลยกรรมกระดูกและโรคกระดูกสันหลัง