Translated by AI

ជម្ងឺសសៃឈាមខួរក្បាល (Stroke)

ស្គាល់ជាមួយនឹងជម្ងឺសសៃឈាមខួរក្បាល (Stroke) អាការះ មូលហេតុ និងការព្យាបាល

ជម្ងឺសសៃឈាមខួរក្បាលគឺជា

សភាវះដែលខួរក្បាលខ្វះឈាម ដោយសារសសៃឈាមខួរក្បាលត្បៀតតូចឬស្ទះ ធ្វើអោយកោសិកាខួរក្បាលខ្វះអុកស៊ីហ្សែននិងសារធាតុអាហារដែលចាំបាច់ បណ្ដាលអោយកោសិកាខួរក្បាលអាចនឹងស្លាប់បាន ឬសភាវះដែលខួរក្បាលមានឈាមហូរចេញដែលបណ្ដាលមកពីការដាច់សសៃឈាមខួរក្បាល ឈាមដែលហូរចេញមកនឹងបន្ថែមនូវសម្ពាធឈាមនិងបំផ្លាញកោសិកាខួរក្បាលនៅទីបំផុត។

ជម្ងឺសសៃឈាមខួរក្បាលជាជម្ងឺដែលមានអាការះភ្លាមៗហើយត្រូវទទួលការព្យាបាលយ៉ាងលឿនបំផុតព្រោះអាចនឹងជួយកាត់បន្ថយភាពខូចខាតរបស់ខួរក្បាលនិងផលវិបាកនៃខួក្បាលផ្សេងៗ។

អាការះជម្ងឺសសៃឈាមខួរក្បាល

ប្រសិនបើអ្នកឬអ្នកជិតស្និទ្ធកើតជម្ងឺសសៃឈាមខួរក្បាល ការចូលមកទទួលការព្យាបាលជាបន្ទាន់ក្រោយមានអាការះគឺជាអ្វីដែលសំខាន់ណាស់ ព្រោះនឹងធ្វើអោយការព្យាបាលមានប្រយោជន៌និងមានប្រសិទ្ធភាពខ្ពស់បំផុត អាការះមានដូចជា

  • ការមានបញ្ហាទាក់ទងនឹងការនិយាយនិងការយល់អ្វីដែលអ្នកដ៏ទៃនិយាយជាមួយ អ្នកជម្ងឺមានអាការះវង្វេងច្រឡំ និយាយមិនច្បាស់ ឬសូម្បីតែមិនអាចយល់ពីពាក្យរបស់អ្នកជុំវិញបានទាល់តែសោះ
  • អាការះស្ពឹក, ភាពខ្យោយកម្លាំង ឬពិការស្បែកមុខ, ដៃ ជើង អាការះដែលរៀបរាប់នេះតែងតែកើតមួយចំហៀងរាងកាយ អ្នកជម្ងឺអាចសាកល្បងលើកដៃទាំង 2 ខាងអោយខ្ពស់ជាងក្បាល ប្រសិនបើដៃម្ខាងណាមួយធ្លាក់ចុះក្រោម ក៏អាចជាសញ្ញាមួយនៃជម្ងឺនេះដែរ និងសញ្ញាមួយទៀតគឺជ្រុងមុំមាត់អាចធ្លាក់ចុះ នៅពេលដែលអ្នកជម្ងឺព្យាយាមញញឹម
  • ការមានបញ្ហានៃការមើលដោយភ្នែកមួយខាងឬទាំងសងខាង ភ្នែកមួយខាងឬទាំងសងខាងរបស់អ្នកជម្ងឺអាចព្រឹលស្រវាំង ឬមើលមិនឃើញ អ្នកមួយចំនួនអាចឃើញរូបភាពទ្វេ
  • ឈឺក្បាល អាការះឈឺក្បាលធ្ងន់ធ្ងរភ្លាមៗអាចជាអាការះមួយនៃជម្ងឺនេះ អាចមានការក្អួតចង្អោរ វិលមុខ និងមានអារម្មណ៌ផ្លាស់ប្ដូររួមជាមួយផងដែរ
  • ការដើរមានបញ្ហា អ្នកជម្ងឺដើររ៉េមិនត្រង់ បាត់បង់លំណឹងឬការប្រាស័យទាក់ទងរាងកាយ

នៅពេលណាដែលកើតជម្ងឺសសៃឈាមខួរក្បាលហើយត្រូវមកជួបវេជ្ជបណ្ឌិត

ប្រសិនបើអ្នកមានអាការះជម្ងឺសសៃឈាមខួក្បាល ទោះបីអាការះទាំងនោះកើតហើយបាត់ទៅវិញឬបាត់ទៅស្និទ្ធតែម្ដង គួរតែប្រញាប់មកជួបវេជ្ជបណ្ឌិតបន្ទាន់ សូមប្រើពាក្យ “FAST” ជាពាក្យចំណាំនិងធ្វើតាមតាមជំហានតទៅនេះ

  • មុខ (Face): សូមអោយបុគ្គលនោះញញឹម ផ្ទៃមុខមួយចំហៀងធ្លាក់ឬទេ ?
  • ដៃ (Arms): សូមអោយបុគ្គលនោះលើកដៃទាំងសងខាង ដៃមួយខាងធ្លាក់ឬទេ ឬលើកដៃមួយខាងឡើងលើមិនរួច
  • និយាយ (Speech): សូមអោយបុគ្គលនោះនិយាយប្រយោគងាយៗ ការនិយាយរបស់គាត់មិនច្បាស់ឬខុសប្លែកពីធម្មតាឬទេ
  • ពេលវេលា (Time): ប្រសិនបើមានអាការះទាំងនេះ អោយទូរស័ព្ទហៅមន្ទីរពេទ្យជិតផ្ទះរបស់អ្នកឬសុំជំនួយពីវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ អ្នកគួរទូរស័ព្ទហៅជំនួយជាបន្ទាន់អោយលឿនបំផុត កុំចាំរហូតដល់អាការះទាំងនោះឈប់ទៅខ្លួនឯងព្រោះការបញ្ជូនអ្នកជម្ងឺអោយដល់ការថែទាំរបស់វេជ្ជបណ្ឌិតក្នុងពេលវេលាដែលខុសគ្នាត្រឹមតែវិនាទីក៏មានន័យនិងទទួលលទ្ធផលការព្យាបាលខុសគ្នាដែរ អ្នកជម្ងឺទទួលការព្យាបាលកាន់តែយឺតប៉ុណ្ណាពួកគាត់ក៏កាន់តែមានហានិភ័យខ្ពស់ដល់ថ្នាក់ខួរក្បាលនឹងខូចខាតឬរាងកាយពិការបាន

ជម្ងឺសសៃឈាមខួរក្បាលកើតឡើងដោយយ៉ាងណា

ជម្ងឺសសៃឈាមខួរក្បាលមានមូលហេតុ 2 ធំៗ

  1. ជម្ងឺសសៃឈាមខួរក្បាលត្បៀតតូច (Ischemic Stroke) កើតចេញពីសសៃឈាមខួរក្បាលស្ទះ
  2. ជម្ងឺដាច់សសៃឈាមខួរក្បាល (Hemorrhagic stroke)កើតចេញពីសសៃឈាមខួរក្បាលធ្លាយឬដាច់

ជម្ងឺត្បៀតសសៃឈាមខួរក្បាល (Ischemic stroke)

ជាប្រភេទជម្ងឺដែលតែងជួបញឹកញាប់បំផុតកើតឡើងនៅពេលសសៃឈាមខួរក្បាលត្បៀតតូចឬស្ទះ បណ្ដាលអោយលំហូរឈាមថយចុះ (ហៅថា Ischemia) មូលហេតុអាចកើតពី

  • ការសន្សំខ្លាញ់នៅក្នុងសសៃឈាម
  • ដុំឈាមឬអ្វីមួយដែលស្ទះផ្លាស់ទីតាមសសៃឈាម ភាគច្រើនធ្លាក់ចេញពីបេះដូង

បញ្ជាក់: មានឯកសារស្រាវជ្រាវមួយបកស្រាយថា Covid-19 អាចបន្ថែមហានិភ័យនៃជម្ងឺត្បៀតសសៃឈាមខួរក្បាលតែនៅមិនទាន់មានការសិក្សាបន្ថែមដើម្បីពិសោធន៌ការពិតតទៅទៀត

ជម្ងឺដាច់សសៃឈាមខួរក្បាល (Hemorrhagic stroke)

កើតឡើងនៅពេលដែលសរសៃឈាមខួរក្បាលលេចធ្លាយ ឬដាច់អាចមានមូលហេតុដែលទាក់ទងជាមួយនឹងកត្តាតទៅនេះ

  • សម្ពាធឈាមខ្ពស់មិនអាចគ្រប់គ្រងបាន
  • ការប្រើថ្នាំបញ្ចុះឈាមខាប់ (Anticoagulants) លើសខ្នាត
  • សសៃឈាមប៉ោង សសៃឈាមស្ដើង (Aneurysm)
  • ការរងរបួសនៅក្បាល
  • ភាវះប្រូតេអ៊ីនសន្សំនៅក្នុងសសៃឈាមខួរក្បាល (Cerebral Amyloid Angiopathy) ធ្វើអោយសសៃឈាមប្រេះស្ដើង
  • សសៃឈាមខួរក្បាលត្បៀតដែលធ្វើអោយឈាមហូរនៅក្នុងខួរក្បាល
  • សសៃឈាមខុសប្រក្រតី (AVM) ជួបបានតិច

ភាវះខ្វះឈាមបណ្តោះអាសន្ន (TIA)

មានអាការះស្រដៀងនឹងជម្ងឺសសៃឈាមខួរក្បាលតែកើតឡើងបណ្តោះអាសន្ន (មិនលើសពី 5 នាទី)និងមិនធ្វើអោយខូចខាតដល់ខួរក្បាលជាអចិន្ត្រៃយ៍មូលហេតុកើតចេញដុំឈាមឬខ្លាញ់ស្ទះសសៃឈាមផ្នែកមួយចំនួននៃខួរក្បាល

កត្តាហានិភ័យដែលធ្វើអោយកើតជម្ងឺសសៃឈាមខួរក្បាល

បែងចែកចេញជា 3 ក្រុមធំៗ

  1. កត្តាផ្នែកវិធីការប្រើជីវិត
  • គីឡូលើស/ធាត់
  • ខ្វះការហាត់ប្រាណ
  • ការទទួលទានគ្រឿងស្រវឹងបរិមាណច្រើន
  • ការប្រើថ្នាំញៀន ដូចជា Cocaine, Methamphetamine
  1. កត្តាផ្នែកសុខភាព
  • សម្ពាធឈាមឡើងខ្ពស់
  • ជក់បារីឬនៅក្នុងបរិស្ថានដែលមានផ្សែងបារី
  • ខ្លាញ់កូលេស្តេរ៉ុលខ្ពស់
  • ទឹកនោមផ្អែម
  • ភាវះឈប់ដកដង្ហើមខណះពេលគេងលក់
  • ជម្ងឺបេះដូងនិងសសៃឈាមដូចជា ជម្ងឺខ្សោយបេះដូង, ជម្ងឺបេះដូងពិការ, ជម្ងឺបេះដូងដែលកើតចេញពីការឆ្លងមេរោគ, ជម្ងឺបេះដូងលោតខុសចង្វាក់
  • អ្នកនៅក្នុងគ្រួសារឬអ្នកដែលមានប្រវត្តិកើតជម្ងឺសសៃឈាមខួរក្បាល ខ្សោយបេះដូង ភាវះខ្វះឈាមបណ្ដោះអាសន្ន
  • ការឆ្លងមេរោគកូវិត-19
  1. កត្តាផ្សេងៗ
  • អាយុ: មានអាយុ 55 ឆ្នាំឡើងទៅ
  • សញ្ជាតិ: ជនជាតិអាមេរិកនិងហីសប៉េនិកមានហានិភ័យច្រើនជាង
  • ភេទ: មនុស្សប្រុសមានហានិភ័យច្រើនជាងមនុស្សស្រី តែអ្នកជម្ងឺស្រីតែងតែមានភាពធ្ងន់ធ្ងរច្រើនជាង
  • អម៉ូន: ការប្រើថ្នាំពន្យារកំណើតឬអម៉ូនជំនួសអម៉ូន Estrogen

ផលវិបាកនៃជម្ងឺសសៃឈាមខួរក្បាល

អាចធ្វើអោយកើតភាពពិការបណ្ដោះអាសន្នឬអចិន្ត្រៃយ៍ ភាពធ្ងន់ធ្ងរអាស្រ័យលើខួរក្បាលខ្វះឈាមកម្រិតណា និងខួរក្បាលផ្នែកណាដែលខួរក្បាលខ្វះឈាម ដូចជា:

  • ពិការមួយចំហៀងឬបាត់បង់ការគ្រប់គ្រងសាច់ដុំផ្នែកមួយនៃផ្ទៃមុខឬដៃ

  • និយាយឬលេបពិបាក
  • បាត់បង់ការចងចាំឬខួរក្បាលខ្សោយ អ្នកជម្ងឺអាចចាំមិនបាន មានបញ្ហារឿងការគិត ការប្រើហេតុផល ការសម្រេចចិត្ត និងការយល់ពីរឿងផ្សេងៗ
  • គ្រប់គ្រងអារម្មណ៌មិនបាន អាចមានជម្ងឺបាក់ទឹកចិត្តរួមជាមួយផងដែរ
  • ឈឺឬស្ពឹកតាមរាងកាយ
  • ជួយខ្លួនឯងមិនបាននិងអាចត្រូវពឹងពាក់អ្នកដទៃនៃការធ្វើសកម្មភាពជីវិតប្រចាំថ្ងៃ

យើងនឹងការពារមិនអោយកើតជម្ងឺសសៃឈាមខួរក្បាលបានយ៉ាងណា

ការផ្លាស់ប្ដូរសកម្មភាពអាចការពារជម្ងឺបាន អ្នកគួរតែស្ទង់មើលកត្តាហានិភ័យការកើតជម្ងឺរបស់អ្នក និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតនៃការដំណើរជីវិតដើម្បីសុខភាពដ៏ល្អ ។ ប្រសិនបើអ្នកកើតជម្ងឺរួចហើយ ការផ្លាស់ប្ដូរសកម្មភាពនឹងជួយអោយអ្នកមិនអោយកើតកាន់តែធ្ងន់ ។ ប្រសិនបើអ្នកភាវះខ្វះឈាម សកម្មភាពដើម្បីសុខភាពនឹងការពារមិនអោយកើតជម្ងឺសសៃឈាមខួរក្បាល អ្នកអាចផ្លាស់ប្ដូរសកម្មភាពដើម្បីការពារជម្ងឺបានដូចខាងក្រោមនេះ

  • ការគ្រប់គ្រងសម្ពាធឈាម ដូចជាការផ្លាស់ប្ដូសកម្មភាពដើម្បីសុខភាពនិងទទួលទានថ្នាំ
  • គ្រប់គ្រងកូលេស្តេរ៉ុលជៀសវាងអាហារដែលមានកូលេស្តេរ៉ុលនិងខ្លាញ់ខ្ពស់
  • ឈប់ជក់បារី
  • គ្រប់គ្រងកម្រិតស្ករក្នុងឈាម ដូចជា ការគ្រប់គ្រងអាហារ ការហាត់ប្រាណនិងសម្រកគីឡូ
  • គ្រប់គ្រងគីឡូ ការមានគីឡូច្រើននឹងនាំទៅរកកត្តាជាច្រើនដែលធ្វើអោយកើតជម្ងឺសសៃឈាមខួរក្បាល
  • ទទួលទានអាហារដើម្បីសុខភាព ផ្តោតលើបន្លែផ្លែឈើនិងធុញ្ញជាតិ
  • ហាត់ប្រាណអោយទៀងទាត់ (យ៉ាងតិចរាំ Aerobic 150 នាទី/សប្ដាហ៌ ឬដើរ រត់ ហែលទឹក ធាក់កង់ )
  • ទទួលទានគ្រឿងស្រវឹងក្នុងបរិមាណតិច
  • ព្យាបាលភាវះឈប់ដកដង្ហើមខណះពេលគេងលក់
  • ជៀសវាងគ្រឿងញៀន

ថ្នាំការពារជម្ងឺសសៃឈាមខួរក្បាល

  • ថ្នាំ Antiplatelet ដូចជា Aspirin, Clopidogrel
  • ថ្នាំប្រឆាំងនឹងការកកឈាម (Anticoagulants) ដូចជា Warfarin និងសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ Dabigatran Rivooxaban apixaban, edoxaban

Ref: Mayoclinic

ទាក់ទងសាកសួរព័ត៌មានបន្ថែម ឬធ្វើណាត់តាមរយះ Telegram (+66) 65 921 5790

ប្រសិនបើអ្នកមានអាការះឬមានភាវះតាមដែលរៀបរាប់ខាងក្រោម មន្ទីរពេទ្យមានកញ្ចប់ពិនិត្យសម្រាប់រាល់គ្រប់តម្រូវការរបស់អ្នកដោយវេជ្ជបណ្ឌិតឯកទេសជំនាញពីមជ្ឃមណ្ឌលខួរក្បាលនិងប្រព័ន្ធប្រាសាទរបស់អ្នក

  • KETCHAI SUAVANSRI, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Doctor’s Story

    Profile

  • Nuttavut Kettong, M.D.

    BNH Neuroscience Centre
    Internal Medicine

    Specialty: Neurology

    Profile

  • Ratchayut Thanapiyachaikul, M.D.

    BNH Neuroscience Centre
    Internal Medicine

    Specialty: Neurology Medicine

    Profile

  • Arunee Boonsuk, M.D.

    BNH Neuroscience Centre
    Internal Medicine

    Specialty: Neurology

    Profile

  • KONGPOJ VIROONPOJ, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • JUTAPORN JUNWONGKAEW, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • CHONVIPA SIRIYUTWATTANA, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • CHAICHANA SINTHUWONG, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • CHAIYOT SIANGPRASERTKIJ,MD.

    BNH Neuroscience Centre
    Surgery Department

    Specialty: Neurosurgery

    Profile

  • THITIPORN SUPASITTHUMRONG

    BNH Neuroscience Centre
    Internal Medicine

    Specialty: Dementia

    Profile

  • NASATHAPOT NAMPHOL, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY, INTERVENTIONAL NEURORADIOLOGY

    Profile

  • DAMRONGVIT SUKAJINTANAKARN, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • PASIN HEMACHUDHA, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGY

    Profile

  • SUPPATA MAYTHARAKCHEEP, M.D

    BNH Neuroscience Centre

    Specialty: Parkinson’s disease, Movement disorders, Botulinum toxin injection in neurology

    Profile

  • ASSOC. PROF. ITTICHAI SAKARUNCHAI, M.D.

    BNH Neuroscience Centre

    Specialty: NEUROLOGICAL SURGERY, INTERVENTIONAL NEURORADIOLOGY

    Profile

  • Chakraphong Lorsuwansiri,M.D.

    BNH Neuroscience Centre
    Internal Medicine

    Specialty: Neurology

    Profile