Uncategorized @kh

ជម្ងឺសសៃឈាមខួរក្បាល (Stroke)

ស្គាល់ជាមួយនឹងជម្ងឺសសៃឈាមខួរក្បាល (Stroke) អាការះ មូលហេតុ និងការព្យាបាល ជម្ងឺសសៃឈាមខួរក្បាលគឺជា សភាវះដែលខួរក្បាលខ្វះឈាម ដោយសារសសៃឈាមខួរក្បាលត្បៀតតូចឬស្ទះ ធ្វើអោយកោសិកាខួរក្បាលខ្វះអុកស៊ីហ្សែននិងសារធាតុអាហារដែលចាំបាច់ បណ្ដាលអោយកោសិកាខួរក្បាលអាចនឹងស្លាប់បាន ឬសភាវះដែលខួរក្បាលមានឈាមហូរចេញដែលបណ្ដាលមកពីការដាច់សសៃឈាមខួរក្បាល ឈាមដែលហូរចេញមកនឹងបន្ថែមនូវសម្ពាធឈាមនិងបំផ្លាញកោសិកាខួរក្បាលនៅទីបំផុត។ ជម្ងឺសសៃឈាមខួរក្បាលជាជម្ងឺដែលមានអាការះភ្លាមៗហើយត្រូវទទួលការព្យាបាលយ៉ាងលឿនបំផុតព្រោះអាចនឹងជួយកាត់បន្ថយភាពខូចខាតរបស់ខួរក្បាលនិងផលវិបាកនៃខួក្បាលផ្សេងៗ។ អាការះជម្ងឺសសៃឈាមខួរក្បាល ប្រសិនបើអ្នកឬអ្នកជិតស្និទ្ធកើតជម្ងឺសសៃឈាមខួរក្បាល ការចូលមកទទួលការព្យាបាលជាបន្ទាន់ក្រោយមានអាការះគឺជាអ្វីដែលសំខាន់ណាស់ ព្រោះនឹងធ្វើអោយការព្យាបាលមានប្រយោជន៌និងមានប្រសិទ្ធភាពខ្ពស់បំផុត អាការះមានដូចជា ការមានបញ្ហាទាក់ទងនឹងការនិយាយនិងការយល់អ្វីដែលអ្នកដ៏ទៃនិយាយជាមួយ អ្នកជម្ងឺមានអាការះវង្វេងច្រឡំ និយាយមិនច្បាស់ ឬសូម្បីតែមិនអាចយល់ពីពាក្យរបស់អ្នកជុំវិញបានទាល់តែសោះ អាការះស្ពឹក, ភាពខ្យោយកម្លាំង ឬពិការស្បែកមុខ, ដៃ ជើង អាការះដែលរៀបរាប់នេះតែងតែកើតមួយចំហៀងរាងកាយ អ្នកជម្ងឺអាចសាកល្បងលើកដៃទាំង 2

Read More »