បទពិសោធន៌ជាង 128 ឆ្នាំ
ឈានចូលដល់សេវាកម្មវេជ្ជសាស្ត្រគ្រប់រូបបែប
នៅសម័យ Ratanakosin 116 ថ្ងៃទី 20 សីហា ព.ស 2440 នៅស្ថានទូតអង់គ្លេស សហគមន៍ជនជាតិអង់គ្លេស និង Mr. George Greville CMG. រាជទូត បានពិភាក្សាអំពីជម្ងឺរបស់ប្រជាជនអង់គ្លេសនៅទឹកដីសៀម នៅទីប្រជុំយល់ឃើញថាគួរចាត់តាំង “ផ្ទះគិលានុបដ្ឋាយិកា”ឡើង ដោយនាំទូលទៅ H.M. King Chulalongkorn Rama 5 ដោយព្រះអង្គបានព្រះរាជអនុញ្ញាតិអោយបង្កើតឡើងបាន។
“ផ្ទះគិលានុបដ្ឋាយិកា ឬ Nursing Home ”ធ្វើឡើងដើម្បីជាកន្លែងព្យាបាលដល់ជនជាតិបរទេសដែលចូលមកពឹងផ្អែកលើព្រះអង្គទ្រង់ដោយមិនគិតដល់ផលកាំរៃណាមួយនិងទទួលបានការបញ្ជារពីព្រះធម្មការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 80 បាតដើម្បីអោយគម្រោងកសាង
“ផ្ទះគិលានុបដ្ឋាយិកា”ទទួលបានភាពជោគជ័យ ប្រជាជនជនជាតិអង់គ្លេសក៌បានប្រមូលប្រាក់មូលនិធិបន្ថែមនិងជួលផ្ទះបណ្ដោះអាសន្ន នៅបរិវេណផ្លូវព្រះយាតេជោព្រមទាក់ទងជួល Maltron (អ្នកគ្រប់គ្រងគិលានុបដ្ឋាយិកាទទួលបន្ទុក) អ្នកដំបូងឈ្មោះ Miss Cawley និង
គិលានុបដ្ឋាយិកាឈ្មោះ Miss Hitchens ពីប្រទេសអង់គ្លេសដោយធ្វើដំណើរមកដល់ក្រុងសៀមពាក់កណ្ដាលឆ្នាំ ព.ស 2441 ដើម្បីមកជាគិលានុបដ្ឋាយិកាប្រចាំតែម្ដង
វេជ្ជបណ្ឌិតរបស់យើងសុទ្ធតែជាវេជ្ជបណ្ឌិតឯកទេសជំនាញគ្រប់សាខាដែលឆ្លងកាត់ការសិក្សាពីក្រៅប្រទេសនិងសាលាពេទ្យនៅក្នុងប្រទេសដែលមានកេរ៌្ដឈ្មោះ យើងមានក្រុមព្យាបាលនិងផ្ដល់សេវាកម្មអោយចំណេះដឹងរហូតដល់ឧបករណ៍វេជ្ជសាស្ត្រទំនើបរួមទាំងការផ្ដល់សេវាកម្មលំដាប់ World Class របស់ប្រទេសថៃបច្ចុបន្ន
ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលបានមកចូលរួមក្នុងការគ្រប់គ្រងមន្ទីរពេទ្យអន្តរជាតិកន្លែង 1នេះដែលពោពេញទៅដោយគុណភាពក្នុងការព្យាបាលនិងការផ្ដលសេវាកម្ម ដែលមានការអភិវឌ្ឈន៌យ៉ាងបន្តបន្ទាប់ ឆ្លងកាត់ការរ៉ាប់រងគុណភាព HA និងលំដាប់អន្តរជាតិ JCI
“មន្ទីរពេទ្យអន្តរជាតិ BNH” ជាមន្ទីរពេទ្យឯកជនដំបូងគេនិងចាស់បំផុតនៅក្នុងប្រទេសថៃ ដែលបង្កើតឡើងដោយភាពស្រលាញ់សាមគ្គីរបស់ជនជាតិបរទេសដែលចូលមកធ្វើជំនួញនិងធ្វើការនៅក្នុងប្រទេសថៃនៅកំឡុងពេលចុងរាជកាលទី5ដោយព្រះបរមរាជានុញ្ញាតិព្រមទាំងជួយផ្ដល់ការគាំទ្រឧបត្ថម្ភប្រាក់ពីព្រះអង្គក្នុងការកសាងជា Nursing Home ឡើងក្នុងឆ្នាំ គ.ស 1898 ឬ ព.ស 2441 ពេល120ឆ្នាំកន្លងមក ចាត់ជាមន្ទីរពេទ្យអន្តរជាតិឯជននានាជាតិដំបូងគេបង្អស់ក្នុងប្រទេសថៃដែលទទួលបានការទទួលស្គាល់ពីអ្នកប្រើសេវាកម្មមករហូតចាប់តាំងពីយូរណាស់មកហើយ អ្នកណាក៏ដោយដែលមានឱកាសទទួលបានសេវាកម្មនៅ BNHនឹងបានទទួលបាននូវបរិយាកាសការលាយផ្សំដែលជាអត្តសញ្ញាណតែមួយគត់ដែលមិនដូចអ្នកណាកើតភាពពេញចិត្តដែលមិនអាចបំភ្លេចបាន